ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ពាក្យដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍នៅក្រុងព្រះសីហនុ គឺចង់សំដៅភាពគង់វង្សជាអមតៈរបស់ប្រទេសជាតិ ដោយមិនឲ្យអ្នកណាមួយ មកបំផ្លាញរបបរាជានិយម និងរាជបល្ល័ង្គ ។

ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃ១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍ តំណាងឲ្យនិមិត្តរូបនៃការគង់វង្ស។ សម្ដេចថា ពាក្យចាំ គឺមិនដែលជួប។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងចំណុនេះ ខ្ញុំចង់សំដៅទៅលើភាពគង់វង្សជាអមតៈ ដែលខ្ញុំចង់និយាយសំដៅទៅលើសន្ដិភាពមួយនៃប្រទេសកម្ពុជា មិនត្រូវបាត់បង់ទេ មិនអាចឲ្យអ្នកណាមកបំផ្លាញទេ របបរាជានិយម អាស្រ័យធម្មនុញ្ញ រាជបល្ល័ង្គ មិនត្រូវបានអ្នកណាប្រឆាំងទេ ទោះបីអ្នកណាគំរាមបំផ្លាញក៏ដោយ»។

ពាក្យចាំស្នេហ៍ សម្ដេច ចង់សំដៅថា ភាពទូលំទូលាយ ដោយគ្របដណ្ដប់សន្ដិភាព ស្ថេរភាព របស់កម្ពុជា ហើយមិនឲ្យបាត់បង់ ឯករាជ្យ អធិបតេយ្យ របបរាជានិយម អាស្រ័យធម្មនុញ្ញ រាជបល្ល័ង្គ និងមិនឲ្យបាត់បង់ទឹកដីកម្ពុជា។

សម្ដេចតេជោបន្ថែមថា មានអ្នកខ្លះមិនទាន់យល់នូវពាក្យ ចាំស្នេហ៍ ហើយមកបន្ទោសបង្អាប់ថា «ឈ្មោះអាក្រក់ចាំស្នេហ៍» ប៉ុន្ដែជម្រៅរបស់វា មានន័យជ្រៅជាងសមុទ្រទៅទៀត ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ