ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា បន្តផ្តល់អាទិភាពលើការពង្រឹង មជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដើម្បីចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាដើម។

នាឱកាសអញ្ជើញបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហ៊ានទៅមុនជាមួយ ដើម្បីចីរភាព, បរិយាបន្ទ និង ភាពធន់របស់អាស៊ាន» នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាសុខា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវផែនការសកម្មភាព និង គំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដែលបានដាក់ចេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពី កាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជាឌីជីថ៧រូបនីយកម្ម, សេដ្ឋកិច្ចចក្រ, សេដ្ឋកិច្ចបៃតង និង ការអភិវឌ្ឍសហ គ្រាសធុនម៉ា ក្រូតូច និង មធ្យមនិង ជាពិសេស ការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាស៊ីប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជក ម្មអាសអាស៊ាន នានា ដែលកិច្ចការទាំងនេះ នឹងក្លាយជា កម្លាំងចលករគន្លឹះ ក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យ ក៏ដូចជាការរួមគ្នាឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានា។

សម្តេចតេជោ បានបញ្ជាក់ថា « ក្នុងទិដ្ឋភាពនយោបាយ និង សន្តិសុខ, កម្ពុជាបានបន្តផ្តល់អាទិភាពលើការពង្រឹង មជ្ឈភាព និង ឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏ សំខាន់ ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង ការប្រឈម មុខដាក់គ្នារវាងប្រទេសមហាអំណាច ជាពិសេសតាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយ ដៃគូក្នុងវេទិកានានា»។ 

សម្តេច នាយករដ្ឋមន្ត្រី បានបន្ថែមថា ទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានាក្នុង តំបន់សម្តេចជឿជាក់ថា លទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំ កំពូលពាក់ព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកំណត់នូវចំណុចរួមសំខាន់ៗមួយចំនួន ដែលបានផ្តល់ជាបច្ច័យសម្រា ប់ការស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសន្តិសុខស្ថិរភាព និង ការអភិវឌ្ឍ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ