ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា កុំធ្វើឲ្យប្រទេសកម្ពុជា ក្លាយទៅជាធុងសំរាមបោះចោលបច្ចេកវិទ្យាហួសសម័យ ត្រូវនាំមកបច្ចេកវិទ្យាទំនើបៗ និងទាន់សម័យកាល។

ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុ នារសៀលថ្ងៃ១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៨៨ សម្ដេច លើកឡើងថា កុំធ្វើឲ្យកម្ពុជាក្លាយជាទៅជាធុងសំរាម បោះចោលនូវបច្ចេកវិទ្យាហួសសម័យ។ ព្រោះ ថា កាលពេលមុន គេលក់របស់ថោកៗពីអឺរ៉ុប មកប្រទេសកម្ពុជា។

សម្ដេចតេជោ បន្ដថា បន្ទាប់ពីទិញយកមកប្រើប្រាស់ ពេលខូចម្ដងៗ ទៅទិញគ្រឿងបន្លាស់អត់មានទៀត ដោយសារគេឈប់ផលិត។ 

សម្ដេចតេជោ បញ្ជាក់ថា «ដោយសារឃើញហេតុផលនេះហើយ ទើបខ្ញុំប្រកាសថា អ្វីក៏ដោយត្រូវអាទំនើបមកកាន់កម្ពុជា។ អស់លោក មើលប្រព័ន្ធទូរស័ព្ទរបស់កម្ពុជា អត់មានប្រព័ន្ធរញ៉េរញ៉ៃ គឺដាក់មក គឺសុទ្ធតែប្រព័ន្ធទំនើប»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ