ភ្នំពេញ ៖ សាធារណការ រាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០  ខែមករា ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចបានលទ្ធផល ៣៦% ហេីយ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សាធារណការ រាជធានីភ្នំពេញ ។

 

សូមរំលឹកថា ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប នេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។

ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និង ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មីសម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ