ភ្នំពេញ ៖ សូមចូលរួមអបអរសាទរ! ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលដ្ឋ នឹងអាចចូលកម្សាន្តឆ្នេរកោះពស់ នៅខេត្តព្រះសីហនុ ឡើងវិញបាន បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍកោះពស់ ហាមឃាត់មិនឲ្យចូលអស់រយៈពេលជាច្រើនឆ្នាំ។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «ដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឲ្យបានច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដនៅខេត្តព្រះសីហនុឲ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់លោកនាយក បើកចរាចរណ៍ជាសាធារណៈនៅលើស្ពានកោះពស់ សម្រាប់សាធារណជន ចេញ-ចូល ចាប់ពីថ្ងៃទីទទួលបានសេចក្ដីជូនដំណឹងនេះតទៅ»៕EB