ភ្នំពេញ  ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងសាងសង់ស្ពានបេតុងអារមេឆ្លងកាត់ទន្លេសាបនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្របជាមួយស្ពានដែកបាឡេសម្រេចបាន៣០ភាគរយហើយ។ 

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថានៅពេលគម្រោងស្ពានបេតុងសាងសង់រួចរាល់ជាស្ថាពរ ស្ពានដែកបាឡេដែលនៅជាប់នេះ នឹងត្រូវរុះរើចេញ។ 

ស្ពានបាឡេឆ្លងកាត់ទន្លេសាបពីម្តុំស្ថានីយ៍ប្រេងឥន្ធនៈស៊ូគីមិច ឫស្សីកែវទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ មានទទឹង ១២ម៉ែត្រ និងបណ្តោយប្រវែងជាង ៥០០ ម៉ែត្រ ត្រូវបានសង់ឡើងជាបណ្តោះអាសន្ន ក្រោមថវិកាជាង ១០ លានដុល្លារអាមេរិក អភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC និងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០១៨។

ដោយឡែក ស្ពានបេតុងថ្មីដែលស្ថាបនានៅអមជាមួយស្ពានបាឡេនេះមានប្រវែង៩២២ម៉ែត្រនិងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ម៉ែត្រសងខាងកម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ