ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចាប់ពេលនេះតទៅ គណបក្សប្រជាជនកម្ពុជា ប្រកាសថា ខ្លួនជានិមិត្តរូប នៃការផ្លាស់ប្ដូរពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយមានគណបក្សមួយ បានលើកឡើងថា ខ្លួនជានិម្មិតរូប នៃការផ្លាស់ប្តូរប្រទេសកម្ពុជា

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជា កំពុងដឹកនាំរាជរដ្ឋាភិបាលប៉ុណ្ណោះ ជានិមិត្តរូប នៃផ្លាស់ប្តូរ គឺផ្លាស់ប្តូររបបវាលពិឃាត មកសន្តិភាព, ពីក្រីក្រ មកជាប្រទេសមានជីវភាពល្អប្រសើរ និងរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោ បញ្ជាក់ថា «ពិតហើយ យើងធ្លាប់បានលឺអំពីគណបក្សខ្លះ បាននិយាយថា ពួកគេជានិមិត្តរូបនៃការផ្លាស់ប្ដូរ ក៏ប៉ុន្តែខ្ញុំ សូមយកទីនេះបញ្ជាក់ថា គណបក្សប្រជាជន ដឹកនាំរដ្ឋាភិបាលទៅវិញទេ ដែលជានិមិត្តរូបនៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា»។

សម្ដេចតេជោ បន្ដថា សម្ដេច មិនយកបន្លា ជួស បន្លា តែសម្ដេច យកញញួរ ទៅវ៉ៃបន្លាវិញ។ សម្ដេច ចោទសួរថា តើអ្នកធ្វើឲ្យផ្លាស់ប្ដូរពិតប្រាកដ? បើសិនអ្នកឯងនិយាយត្រឹមត្រូវតែនិមិត្តរូប នៃការផ្លាស់ប្ដូររបប អានឹងគឺបាន ប៉ុន្ដែអ្នកនិយាយពីនិមិត្តរូប ពីការផ្លាស់ប្ដូរសង្គ្រាម មកកាន់សន្ដិភាព ពីរបបប្រល័យពូជសាសន៍ មកកាន់រស់រាន់មានជីវិត ពីការអត់មានអ្វី មកមាន បញ្ហានឹងសម្ដេច ជឿអ្នកឯង។

សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា «សម្រាប់គណបក្សប្រជាជន ចាប់ពីពេលនេះទៅ ប្រកាសខ្លួនថា ខ្លួនជានិមិត្តរូ នៃការផ្លាស់ប្ដូរ ក្នុងប្រទេសកម្ពុជា»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ