ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រសិនបើប្រទេសកម្ពុជា គ្មានកិច្ចសហប្រត្តិបត្តិការល្អ ជាមួយប្រទេសចិននោះទេ ក៏កម្ពុជាមិនអាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៦០ម៉ឺនដូសនាពេលនេះនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី៧ ខែកុម្ភៈនេះថា សម្ដេចក៏បានសរសេរ លិខិតស្នើសុំទៅលោក li keqiang នាយករដ្ឋមន្ត្រីចិន ដើម្បីស្នើសុំវ៉ាក់សាំងកូវីដ-១៩បន្ថែមពីរដ្ឋាភិបាលចិន ហើយសម្ដេចសង្ឃឹមថា ចិននឹងពិចារណានូវការស្នើសុំនេះ។

សូមជម្រាបថា ពិធីប្រគល់ និងទទួលវ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm)ចំនួន៦០ម៉ឺនដូសពីប្រទេសចិនជូនដល់ប្រទេសកម្ពុជា បានចាប់ផ្ដើមជាផ្លូវការហើយ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentain) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ