ភ្នំពេញ៖  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអនុញ្ញាតឲ្យម្ចាស់តោយកទៅចិញ្ចឹមវិញ ហេីយធ្វេីទ្រុងឲ្យត្រឹមត្រូវបំផុត  ដេីម្បីធានាសុត្ថិភាពអ្នកនៅជុំវិញ។ 

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី ៤  ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង»។

សម្ដេចតេជោ ក៏អរគុណជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ។ 

សូមរំលឹកថា កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ អាជ្ញាធរចម្រុះរាជធានីភ្នំពេញរួមមាន ព្រះរាជអាជ្ញារងម្នាក់ សហការជាមួយអង្គការ  Wildlife Alliance  បានរឹបអូសសត្វតោចិញ្ចឹមមួយក្បាលនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះ លេខ ២២  ផ្លូវ ៣០៦ ភូមិ ៧ សង្កាត់ បឹង កេងកង ១ រាជធានីភ្នំពេញ ។  

សត្វតោនោះ   ត្រូវបានដឹងថា ជាសត្វតោឈ្មោល មានអាយុ ១៨ខែនិង ទម្ងន់៧០ គីឡូ ក្រាម  ហើយក្រោយការដកហូតក្រុមជួយសង្គ្រោះ  បានបញ្ជូនសត្វតោនេះទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ប៉ុន្តែតោនោះមិនស៊ីអាហារអស់រយៈពេលប៉ុន្មានថ្ងៃ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ