ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២០នេះ បាននិងកំពុងអញ្ជើញ ធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំ គណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០។សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើ គេហទំព័រហ្វេសប៊ុកថា “ពេលនេះខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ខ្ញុំនឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការ ប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០”។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា “ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែល ចាំបាច់ត្រូវផ្តល់អទិភាព សង្រ្គោះផងនិងស្តារឡើងវិញ ក្រោយទឹកជំនន់ផង។សូមអរគុណសប្បុរសជន ដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។
តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ ប្រជាជនដែល រងគ្រោះ។សូមកោតសរសើរចំពោះ ស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទព្រះសង្ឃ ក្រុមយុវជនទាំងអស់ ដែលបាន ចូលរួមជួយសង្រ្គោះ ប្រជាជននៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំង សាមគ្គីភាព ដ៏រឹងមាំនិងទូលំទូលាយ នៃជាតិយើង”។សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានសូមជូនពរបងប្អូន ជនរួមជាតិជួបតែសេចក្តីសុខផងដែរ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ