ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើ សម្ដេច ស្លាប់ដោយសារការធ្វើឃាត សារភាពការណ៍នឹងប្រែប្រួល អាចផ្ទុះសង្គ្រាម ជាដើម។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បេក្ខជនធ្វើនាយករដ្ឋមន្ដ្រី បម្រុង ចំនួន៤រូប ដែលនៅក្នុងចិត្ត។ សម្ដេច ថា មេដឹកនាំទាំងឡាយ ដែលរួមដំណើរជាមួយ សម្ដេច នៅបន្ដជាមួយ សម្ដេច បន្ដទៀត ហើយលើកលែងតែ ស្លាប់ បានបញ្ជាក់ហើយ បើស្លាប់ដោយជំងឺ មេដឹកនាំទាំងឡាយ នាំគ្នាធ្វើជានាយករដ្ឋមន្ដ្រី។

សម្ដេចតេជោ បានបញ្ជាក់ថា «ប៉ុន្ដែបើស្លាប់ដោយការធ្វើឃាត សារភាពការណ៍ប្រែប្រួល អាចផ្ទុះសង្គ្រាម ក៏អាចថាបាន។ ព្រោះធម្មតាមុខសញ្ញាគេឃើញ អ្នកណានៅខាងក្រៅ អ្នកណានៅខាងក្នុង»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ