ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ សម្ដេចនឹងអញ្ជើញសម្ពោធ អគារស្ដីទីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ហើយនឹងបន្ដចាប់ផ្ដើមសម្ពោធសមិទ្ធផលផ្សេងៗទៀត នៅកម្ពុជា។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមឲ្យមានការរៀបចំ ដោយចាប់ផ្ដើមដំបូងរបស់ខ្ញុំ គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្ដើមឡើងវិញ ហើយមានដំណើរការ»។

សម្ដេចតេជោបន្ដថា បន្ទាប់មកទៀត ត្រូវពិនិត្យមើលកម្មវិធីមួយចំនួនដែលបានលុបនាពេលកន្លងមក ដោយសាសរជំងឺកូវីដ-១៩ ដូចជា ៖ ស្ពានមិត្តចិនស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀត ដើម្បីរៀបចំឡើងវិញ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ