ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិលនឹងរៀបចំកិច្ចប្រជុំដំណាក់កាលទី២ ជាមួយ តំណាងអង្គការសង្គមស៊ីវិល ដើម្បីបន្តពិគ្រោះយោបល់ពាក់ព័ន្ធនឹងខ្លឹមសារវិសោធនកម្ម នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅទីស្ដីការក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ