លោក នេត្រ ភក្រ្តាអ្នកនាំពាក្យសាលាក្តីខ្មែក្រហមបានបញ្ជាក់តាមបណ្តាញសង្គមនៅថ្ងៃនេះថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។
លោក នេត ភក្ត្រា បានបញ្ជាក់បន្ថែមថា បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា កា រកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេ តចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ចាប់តាំងពីពេល នោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។
លោកបន្តថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿង ប្រឆាំង អោ អាន នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ។
បន្ទាប់ពីមាន“បណ្តឹងសាទុក្ខជាបន្ទាន់ប្រឆាំង នឹងការរំលត់ជាធរមាននៃសំណុំរឿង ០០៤/0២ របស់ អង្គជំនុំជម្រះសាលាដំបូង”របស់ សហព្រះរាជអាជ្ញាអន្តរជាតិ អង្គជំនុំជម្រះតុលាការកំពូល បាន ដោះស្រាយទឡ្ហីករណ៍នានារបស់សហព្រះរាជអាជ្ញាអន្តរជាតិ។
អង្គជំនុំជម្រះតុលាការកំពូល បានពិចារណាឃើញថា៖ “បើទោះបី ជាមានការឯកភាពគ្នាពាក់ព័ន្ធ នឹងចំនួនជនរងគ្រោះជាច្រើន នៅក្នុងភូមិភាគកណ្តាល ” នៃកម្ពុជាប្រជាធិបតេយ្យក៏ដោយ “ក៏ពុំមានការ ឯកភាពគ្នាឡើយ បន្ទាប់ពីរយៈពេលដប់បីឆ្នាំនៃកិច្ចស៊ើប សួរ ដែលថា អោ អាន ស្ថិតក្នុងយុត្តាធិការ របស់ [អ.វ.ត.ក]ឬយ៉ាងណា។
អង្គជំនុំជម្រះតុលាការកំពូល បាន សម្រេចថា៖“ក្នុង ករណី ដែល ពុំ មានដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលជាក់លាក់ និង អាច អនុវត្តបាននោះដូចនេះ រឿង ក្តី ប្រឆាំង នឹង អោ អាន ត្រូវ បញ្ចប់ នៅ ចំពោះមុខ អ.វ.ត.ក។ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០សហចៅក្រមស៊ើបអង្កេ ត បានចេញដីកាបង្គាប់រួមគ្នាឲ្យបោះត្រានិងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូល បានចេញសេចក្តីសម្រេច បញ្ចប់សំណុំរឿងនេះកាលពី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០៕SP