បុរសម្នាក់ក្លែងធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតខុសម៉ោង  ខុសពេលទើបប្រជាពលរដ្ឋមានការសង្ស័យប្ដឹងនគរបាលហៅមកស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរនាំ។ ក្រោយពីដឹងថា ជាព្រះសង្ឃក្លែងក្លាយ ហើយក៏ឃាត់ខ្លួនតែម្តង ។ ការឃាត់ខ្លួនសង្ឃក្លែងក្លាយនេះ ធ្វើឡើង កាលវេលាម៉ោង២រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៦០ ភូមិ១ ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ជនដែលបន្លំធ្វើជាព្រះសង្ឃនោះ មានឈ្មោះអ៊ិន ទេព ហៅសាយ អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់ដើមគរ ខណ្ឌទួលគោក។ ក្រោយពេលឃាត់ខ្លួនមន្រ្តីបានធ្វើការអប់រំនិងដោះស្បង់ចេញ ឲ្យស្លៀកពាក់ខោអាវធម្មតាវិញ និង បញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ