ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ (SEA GAMES 2023) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិ ទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ» ។ 

សម្ដេចបន្ថែមថា ប្រពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ