ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងក្របខណ្ឌពហុភាគីប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី១ ក្រោមមូលបទ «ការផ្លាស់ប្តូរទៅ គន្លង ប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្មទី៤» នាព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា « ក្នុងក្របខណ្ឌពហុភាគីយើងសង្កេតឃើញថាប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តំបន់និងសកល ។ ក្នុងន័យនេះយើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយមក្នុងការ ដោះស្រាយបញ្ហាក្នុងគ្រប់វិស័យនិងពន្លឿនការតភ្ជាប់រវាង សង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើងប្រកបដោយចីរភាពនិងបរិយាបន្ន»។

សម្ដេចតេជោ បានបន្ដថា ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន ។ ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកលខ្ញុំយល់ឃើញថាតំបន់យើងទាំងពីរត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ្រប្រព័ន្ធពាណិជ្ជ កម្មពហុភាគី ជាពិសេសការជំរុញការធ្វើសេរីភា វូបនីយកម្មនិងកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតតាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគដើម្បីទាញយកសក្តានុពលជាអតិប រមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អ៊ឺរ៉ុប ។

សម្ដេចតេជោ បានបន្ថែមថា ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មីនឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅការអភិ វឌ្ឍឧស្សាហកម្មនិងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ សម្ដេចថា ត្រូវរួមគ្នាទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះឱ្យបានជាអតិបរមាជាពិសេ សសម្រាប់ប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួចដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលនិងសេដ្ឋកិច្ចឌីជីថលដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋ កិច្ចមួយថ្មី ដែលរឹងមាំ។

សម្ដេចតេជោ បានបញ្ជាក់ថា ជាមួយគ្នាការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយផងដែរ ។ ប្រការនេះ ទាមទារនូវការលើកកម្ពស់កិច្ចសហការរវាងវិស័យ សាធារណៈ និងឯកជន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធាន-មនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មីដោយផ្តោតជាសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម តាមរយៈការលើកកម្ពស់ការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ