ធនាគារអភិវឌ្ឍអាស៊ី ផ្ដល់កម្ចី ២៥០លានដុល្លារ ដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហា ក្នុងពេលជួបវិបត្តិកូវីដ១៩
4 ឆ្នាំ មុន
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍអាស៊ី នៅថ្ងៃទី៨ កក្កដានេះ បានឲ្យដឹងថា កម្ចីទាំងនេះនឹងជួយដល់ ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ។
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa បានមានប្រសាសន៍ថា »កម្ចីនេះនឹងជួយរួមចំណែក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបនឹងការ រីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជួយកាត់បន្ថយ ផលប៉ះពាល់លើបញ្ហាសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ»៕EB