ភ្នំពេញ ៖ របាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយ នាពេលថ្មីៗ បង្ហាញថា ការអភិវឌ្ឍនៅអាស៊ី នឹងមានកំណើនយ៉ាងតិចតួច ដោយសារតែ វិធានការទប់ ស្កាត់ការរីកសាយវីរុស កូវីដ-១៩ បានរារាំងសកម្មភាពសេដ្ឋកិច្ច និងធ្វើឲ្យ តម្រូវការពីខាង ក្រៅមានការថយចុះ។ យោងតាមការដកស្រង់ ដោយកាសែត CGTN។

ក្នុងការបោះពុម្ពផ្សាយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា តំបន់អាស៊ីនឹងមាន កំណើន ០.១ ភាគរយ ក្នុងឆ្នាំ២០២០។

របាយការណ៍នេះ បានបន្ថែមថា នេះគឺជាការធ្លាក់ចុះពីការព្យាករណ៍ ២,២ ភាគរយ ក្នុងខែមេសា ហើយវាជាកំណើនទាបបំផុតសម្រាប់តំបន់នេះ ចាប់តាំងពីឆ្នាំ១៩៦១មក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ