អុកចត្រង្គ នឹងដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ ៖ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងដាក់ប្រភេទកីឡា អុកចត្រង្គ ទៅក្នុងកម្មវិធីប្រកួត ខណៈប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះមានប្រទេស ៤ ឬ៥ហើយ ដែលគាំទ្រកីឡាអុកចត្រង្គកម្ពុជា និងគាំទ្រកម្ពុជាក្នុងការដាក់ប្រភេទកីឡានេះនៅស៊ីហ្គេមឆ្នាំ២០២៣។ដោយ សារតែមានការគាំទ្របែបនេះកម្ពុជាត្រូវតែរៀបចំឲ្យបានឆាប់នូវបទបញ្ជាប្រកួត បច្ចេ កទេសនៃការប្រកួតនិងបញ្ជូនគ្រូទៅបង្ហាត់ដល់ប្រទេសដែលគាំទ្រទាំងនោះ ។
លោកអគ្គលេខាធិការអូឡាំពិកមានជំនឿចិត្តថា ប្រភេទកីឡានេះកម្ពុជានឹង ប្រជែងបាន មេដាយ ដូច្នេះសាមីសហព័ន្ធត្រូវតែធ្វើការងារខាងលើនេះ ឲ្យបានឆាប់រហ័សជាទីបំផុត ។
លោកគ្រួច ចន្ថារិទ្ធ ដែលជាគ្រូបង្វឹកជម្រើសជាតិ បាននិយាយឲ្យដឹងថា សព្វថ្ងៃកីឡាអុកចត្រង្គកម្ពុជាមានកីឡាករជម្រើសជាតិចំនួន៦រូប កីឡាការិនីជម្រើសជាតិមិនទាន់មាននៅឡើយទេ តែសម្រាប់ថ្ងៃអនាគតសហព័ន្ធនឹងបង្កើតកីឡាការិនីជម្រើសជាតិឲ្យខាងតែបាន ។សព្វថ្ងៃនេះ ពួកគេមិនទាន់បានប្រមូល ផ្ដុំហ្វឹកហាតនៅឡើយ រីឯការប្រកួតនានាក៏មិនទាន់មានគម្រោងនៅឡើយដែរ តែពួកគេតែងតែជួបគ្នាប្រកួតលេងជាធម្មតាប៉ុណ្ណោះ ។
សូមរំលឹកថា ប្រភេទកីឡាអុកនេះ កម្ពុជាមានសក្ដានុពលខ្លាំងណាស់ មិនតែប៉ុណ្ណោះ កម្ពុជាត្រៀមនឹងបញ្ជូនគ្រូឲ្យចេញទៅបង្ហាត់ដល់បណ្ដាប្រទេសជិតខាងពីរបៀបលេង បទបញ្ជានៃការប្រកួត និងការកំណត់របៀបចាញ់ ឈ្នះ ពេលវេលាប្រកួត ៕EB