ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia) បានសន្និដ្ឋានថា ៨៥%ឈើ របស់ប្រទេសកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយផ្តល់ជាការចាប់អារម្មណ៍ សម្រាប់ ក្រុមហ៊ុនគ្រឿងសង្ហារឹម Hongmu  ដោយក្រុមហ៊ុននេះ កំពុងស្វែងរកឈើប្រណិត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សស្នាក់ការចំបក់ ធ្វើការដកហូតបាននូវឈើប្រណិតខុសច្បាប់ ទម្ងន់ជាង៣តោន ពីផ្ទះមួយកន្លែង។ គ្រាក់គ្រញូងសរុប២២៧ដុំត្រូវបានដកហូត ផងដែរ។

អង្គការបន្ដថា គ្រញូងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ដោយចាត់ទុកថា វាជាប្រភេទឈើដែល កំពុងរងគ្រោះថ្នាក់ ហើយគ្រញូង គឺជាប្រភេទឈើដែលកំពុងមានទីផ្សារខ្លាំង ដោយសារតែមាន តម្រូវការពីរោងចក្រឈើខុសច្បាប់។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានបញ្ជាក់ថា «បើផ្អែកតាមការសន្និដ្ឋានមួយ ៨៥%នៃឈើរបស់ប្រទេស កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយផ្តល់ជាការចាប់អារម្មណ៍ សម្រាប់ក្រុមហ៊ុនគ្រឿង សង្ហារឹមHongmu  ដោយក្រុមហ៊ុននេះកំពុងស្វែងរកឈើប្រណិត ដែលមានគុណភាព ខ្ពស់ប្រភេទនេះយ៉ាងខ្លាំង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ