ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា អំឡុងពេលពិភពលោកកំពុង ជួបការរាតត្បាតជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាបាននិងកំពុងជួបការប៉ះពាលជាខ្លាំង ដល់វិស័យទេសចរណ៍ និងធ្វើឲ្យអាជីវកម្មធំៗ នៅក្នុងវិស័យទេសចរណ៍ជាង៣,០០០អាជីវកម្ម បានបិទទ្វារ ហើយមួយចំនួន ទៀតក៏ផ្អាកអាជីវកម្ម។

ក្នុងកិច្ចប្រជុំគ្នាជាមួយ វិស័យឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ដើម្បីរៀបចំយុទ្ធសាស្ត្រ ទទួលវត្តមាន ភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក ថោង ខុន បានបញ្ជាក់ថា ប្រការនេះធ្វើឲ្យបាត់បង់ ការងារក្នុងវិស័យទេសចរណ៍ជាង៥០,០០០នាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនា កម្ពុជា។

លោក បានបន្តទៀតថា សម្រាប់គោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី កូវីដ-១៩ ពីក្រៅប្រទេស មកកាន់តំបន់មានសុវត្ថិភាពពី កូវីដ-១៩ នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺ អាចជំរុញឲ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តា រអាជីវកម្មទេសចរណ៍មាន ដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ ការងារដោយសារ កូវីដ-១៩ និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ