កម្ពុជាគឺជាគោលដៅទេសចរណ៍ដំបូងគេដែលភ្ញៀវទេសចរអន្តរជាតិត្រូវត្រលប់មកទស្សនាកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ១៩នៅទូទាំងពិភពលោក។នេះជាការលើកឡើង របស់លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

លោក Pablo Chiho Kang បញ្ជាក់ដែរថា កាលដែលលោកហ៊ានលើកឡើងយ៉ាងដូច្នេះ ក៏ដោយសារ លោកបានទៅទស្សន កិច្ចដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍តាំងតែពីលោកបានមកដល់ប្រទេសកម្ពុជា ដែលជាប្រទេសក្នុងក្ដីស្រ មៃរបស់លោកលើកដំបូង។ជាមួយគ្នានោះ លោកក៏បានកោតសរ សើ រចំពោះតំបន់មួយចំនួនរបស់កម្ពុជាផងដែរ ដូចជា ខេត្តសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសានជាដើ មថាពិតជាស្រស់ស្អាតប្លែកភ្នែក និងមាន ភាពទាក់ទាញខ្ពស់ ដែលជាក្ដីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរគ្រប់រូបផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជារូបនេះ ក៏បានថ្លែងប្រាប់ ទៅកាន់រដ្ឋមន្ត្រីក្រសួ ងទេសចរណ៍ផងដែរថា លោកបានបន្តជួយផ្សព្វផ្សាយព័ត៌មានអំពីសក្ដានុពលទេសចរណ៍ ទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាលដែលមាននៅកម្ពុជានេះ ទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេស កំណើតរបស់ខ្លួនដែលក្នុងនោះមានភ្ញៀវទេសច រច្រើនណាស់ចង់មកទ ស្សនាកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩រសាត់ផុតទៅ។

ម្យ៉ាងវិញទៀត កិត្តិនាមមនុស្សធម៌ សប្បុរសធម៌ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសណ្ដោសប្រណី ចំពោះភ្ញៀវទេសចរនៅលើនាវា Westerdamឱ្យចូលចតនៅក្រុងព្រះសីហនុនោះ គឺពិតជាមានភាព ល្បីសុះសាយខ្លាំងនៅក្នុងសង្គមអូស្ត្រាលី ដូច្នេះហើយប្រជាពលរដ្ឋច្រើនណាស់តែងតែចង់មក ទស្សនា ដោយផ្ទាល់នៅលើទឹកដីករុណាធម៌មួយនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ