ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ នៃ (គ.យ.ក.ស) បានឲ្យដឹងថា ក្នុងរយៈពេល៤២ថ្ងៃ នៃឆ្នាំ២០២០នេះ ក្រសួងយុត្តិធម៌កម្ពុជា បានដោះស្រាយសំណុំរឿងបានជាង ៣០០០ ករណីស្នើនឹង២៧% ហើយ សំណុំរឿងភាគច្រើន ជាបទល្មើសគ្រឿងញៀន បទល្មើសនេសាទជលផល ព្រៃឈើ និងបទល្មើសផ្សេងៗទៀត។

លោកបន្ដថា ការកកស្ទះនៃសំណុំរឿងទាំងនេះ គឺមិនមែនជាកំហុសរបស់ភាគីណាមួយឡើយ ក៏ប៉ុន្តែវាជាកត្តាសត្យានុម័តដែលកើតមានឡើងជាហេតុថា ដោយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអនុវត្តនូវយុទ្ធនាការបង្ក្រាបបទល្មើសទៅគ្រប់វិស័យទាំងអស់រួមមាន បទល្មើសគ្រឿងញៀន បទល្មើសនេសាទជលផល ព្រៃឈើ និងបទល្មើសផ្សេងៗទៀត។

សូមរំលឹកថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ១៨ ខែឧសភា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្តនៅទូទាំងប្រទេស។ យុទ្ធនាការនេះ គឺដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង ដើម្បីពន្លឿនការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋលើកកម្ពស់ និងផ្តល់យុត្តិធម៌ឲ្យបានលឿន និង ល្អប្រសើរដល់ប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ