ភ្នំពេញ​ ៖​ លោក​ គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងយកមកអនុវត្តន៍ ក្រោយពេល មាន ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ហើយមិនមែនមានន័យថាប្រទេស ត្រូវបាន ដាក់ឱ្យ ស្ថិតក្នុងភាពអាសន្ន ក្រោយពេលមានព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ ស្តីពីការ គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននោះទេ។



យោងតាមការសរសេរនៅ លើ ផេក ហ្វេសប៊ុក របស់លោក គឹម សន្ដិភាព នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០​ លោក​គឹម សន្ដិភាព បានធ្វើការពន្យល់ថា ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលណានោះ គឺប្រកាសដោយព្រះមហាក្សត្រ (ព្រះរាជក្រឹត្យ) ក្រោយពីបានមតិឯកភាព ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ស្របតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ។ ឯកឧត្ដមបានបន្ថែមថា ជារួមមានន័យថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាព អាសន្ន នឹងយកមកអនុវត្ត ក្រោយពេលមានការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាព អាសន្ន។



សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីកីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពមាន អាសន្ន គឺមានចំនួន១២មាត្រា ៥ជំពូក ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីកន្លងមកថ្មីៗនេះ ហើយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញ ដើម្បី ពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះ មុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយ ព្រះហស្ត លេខាលើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពមានអាសន្ន ដើម្បីដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ