ភ្នំពេញ  ៖ ក្នុងពិធីប្រកាសតែងតាំង លោកវង្ស ប៊ុនវិសុទ្ធ ចូលកាន់តំណែងជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដាំផ្ញើរ ឲ្យលោកវង្ស ប៊ុនវិសុទ្ធ ដឹកនាំនយោបាយព្រហ្មទណ្ឌ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ គុណភាពនៃការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរ ផ្ទេរភារកិច្ចចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតានៅក្នុងអាជីព របស់ចៅក្រម និងព្រះរាជអាជ្ញា ស្របតាមការដឹកនាំរបស់រដ្ឋថាភិបាល ដើម្បីធានាភារកិច្ចដំណើរ ការងារឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ពិសេសដើម្បីធានាឲ្យមានការកាត់ក្តី ដោយឥតលំអៀង ដោយត្រឹមត្រូវ និងយុត្តិធម៌ ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្ដាំផ្ញើដល់លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ដែលទើបនឹងចូលកាន់តំណែង

សូមទទួលបានជោគជ័យ ថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំនយោបាយព្រហ្មទណ្ឌ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ចូលរួមជាមួយសាលាដំបូងខេត្តកំពង់ចាម ដើម្បីលើកកម្ពស់ គុណភាពនៃការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ក៏ដូចជាចូលរួមធានាសន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដោយសហការឲ្យបានល្អ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្ថាប័នមន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់ ដទៃទៀតផងដែរ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ