ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រុមការងារអន្ដរក្រសួង ចំនួនសរុបប្រមាណជា២៥០នាក់ នឹងធ្វើការវាស់វែង និងចុះបញ្ជីរដ្ឋដែលនៅសេសសល់ ក្នុងខេត្តមណ្ឌលគិរី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានរៀបរាប់ថា ក្រុមការងារអន្ដរក្រសួងមានចំនួនប្រមាណជា៥៥០នាក់ ក្នុងនោះ ក្រុមការងារវាស់វែង របស់ក្រសួងរៀបចំដែន ប្រមាណជា៣០០នាក់ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៥០នាក់ និងក្រសួងបរិស្ថាន ប្រមាណជា២០០នាក់។

ក្រសួងរៀបចំដែនដី បញ្ជាក់ថា «ក្រុមការងារអន្ដរក្រសួង ប្រើប្រាស់ឧបករណ៍ T300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ក្នុងការ វាស់វែងតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប ក្រុមការងារវាស់វែង របស់ក្រសួងរៀបចំដែនដី នឹងធ្វើការវាស់វែង និងចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ តាមការចង្អុលបង្ហាញព្រំដីរបស់របស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ វាស់វែង និងប្រមូលទិន្នន័យដីដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្ដែងក្នុងទីតាំងដីរដ្ឋ ចុះបញ្ជីដីប្រជា ពលរដ្ឋ ដែលកាន់កាប់និងអាស្រ័យផលយូរមកហើយ ដែលនៅសេសសល់នៅតាមភូមិ និងដីសហគ មន៍ជាតិ ដើមភាគតិច ព្រមទាំងដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ