រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី
4 ឆ្នាំ មុន
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី ដោយមានលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន។
ក្នុងសេចក្ដីសម្រេច នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារនេះមានតួនាទី និងភារកិច្ចដូចជា ៖ ចុះសិក្សា និងស្រាវជ្រាវលើសំណើរសុំបង្កើតភូមិថ្មីរបស់រាជធានី-ខេត្ត ,រៀបចំរបាយការណ៍ស្ដីពី លទ្ធផលសម្រេចបាន និងវឌ្ឍនភាពការងារជូនរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងផ្ដល់យោបល់ដឹកនាំ ,ពិនិត្យ វាយតម្លៃ និងលើកយោបល់ជូនរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕EB