រសៀលថ្ងៃទី២៣ មេសា ! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ប្រទេសព្រុយ ណេដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ស្អែកនេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
ក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថា នឹងផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗ ចំនួន៣គឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
សូមជម្រាបថា នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រី្តការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុន ថ្ងៃប្រជុំមេដឹកនាំអាស៊ាន៕