ភ្នំពេញ ៖ ក្រុមហ៊ុន SolarGPS នឹងផ្ដល់សេវាកម្មតំឡេីងជូនអតិថិជនដល់គេហដ្ឋាន នៅរាជធានីភ្នំពេញផ្ទាល់តែម្ដង! ទោះបីបច្ចុប្បន្នកម្ពុជាមានជំងឺកូវីដ-១៩ក៏ដោយ ហើយបុគ្គលិកតំឡើង GPS គោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយក្នុងនោះ ពាក់ម៉ាស់ បាញ់អាកុលឬជែលលាងដៃសំលាប់មេរោគ និងរក្សាគំលាតសុវត្តិភាព បានយ៉ាងត្រឹមត្រូវបំផុត។

ដេីម្បីថែរក្សាយានយន្ត និងប្រេីប្រាស់ប្រកបដោយប្រសិទ្ធិភាពឧបរណ៏ GPS ដែលបានតំឡើងបានដេីរតួយ៉ាងសំខាន់ដើម្បីសម្រួលដល់អតិថិជន ។ ក្រុមហ៊ុនមានផ្តល់សេវាកម្មជាប្រចាំខែ និងប្រចាំឆ្នាំផងដែរ ។

មុខងា និងអត្ថប្រយោជន៍របស់ឧបរណ៍ GPS មានជាច្រើនដូចជា ៖ ការកំណត់ទីតាំង នៃយានយន្តរបស់លោកអ្នកច្បាស់លាស់ ដែលប្រើប្រាស់លើផ្លូវ និងកំណត់សំគាល់បានតាមរយៈផែនទីរបស់ Google Maps ,ទោះបីម៉ាស៊ីនយានយន្តពន្លត់ ក៏អាចបន្តមើលទីតាំងរបស់យានយន្តបានធម្មតា ,ស្វែងរកទីតាំងយានយន្តដែលបានបើកបរ ឬបានចតយានយន្តឡើងវិញ ( History ) ,បង្ហាញល្បឿននៃយានយន្តកំពុងបើកបរ និងកំណត់ល្បឿននៃការបើកបររបស់រថយន្ត ជាដើម។

ប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុន SolarGPS បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ ក្រុមការងារ NP News នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បាននិយាយថា «ដូចយើងដឹងស្រាប់ហើយ អត្ថប្រយោជន៍របស់ GPS មានច្រើនណាស់ ដូចជា មើលពីទិសដៅដែលយានយន្ដកំពុងធ្វើចលនា មើលទីតាំងនៃយានយន្ដដែលវាស្ថិតនៅ និងអាចពិនិត្យមើលរបាយការណ៍នៃការបើកបររបស់យានយន្ដផងដែរ។ អ្វីដែលពិសេសនោះ គឺយើងមានបុគ្គលិកជំនាញបច្ចេកទេសដែលមានបទពិសោធន៍យូរឆ្នាំ និងបុគ្គលិកផ្នែកបម្រើអតិថិជនរងចាំបម្រើសេវាកម្មពីរបៀបប្រើប្រាស់ GPS តាមរយៈទូរស័ព្ទដៃ(app) និងប្រើប្រាស់តាមកុំព្យូរទ័រផងដែ ។

លោកប្រធានផ្នែកទីផ្សារបានបន្ដដែរថា អត្ថប្រយោជន៏នៃការប្រេីប្រាស់ឧបករណ៏GPS មិនមែនត្រឹមតែអាចថែរក្សាយានយន្តរបស់លោកអ្នកតែបណ្ណោះទេ ថែមទាំងអាចបង្កេីនប្រសិទ្ធិភាពការងារ និងកាត់បន្ថយការចំណាយរបស់អ្នកប្រេីប្រាស់ផងដែរ  ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ