នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើឲ្យវៀតណាមបង្កើនការផ្លាស់ប្ដូរព័ត៌មាន ទៅវិញទៅមក ដើម្បីគ្រប់គ្រងជំងឺ កូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗទៀត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានស្នើឲ្យវៀតណាម បង្កើនការ ផ្លាស់ប្តូរព័ត៌មានគាំទ្រគ្នា ទៅវិញទៅមក ក្នុងការគ្រប់ គ្រងជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងទៀត ព្រមទាំងបន្តសហការសម្រួលការដឹកជញ្ជូន ទំនិញ និងការធ្វើដំណើរឆ្លងដែន។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរ ទេសខ្មែរ។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណបក្សកុម្មុយ នីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០ ២០ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ស្នើឲ្យប្រទេសទាំងពីរបង្កើនការ ផ្លាស់ប្តូរ ព័ត៌មាន គាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេង ទៀត ព្រមទាំងបន្តសហការសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងដែនទៅមកឲ្យ បានកាន់តែងាយស្រួល ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ៧ពាន់លានដុល្លារ អាមេរិកតាមផែនការ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ»។នាឱកាសនោះដែរលោក ង្វៀន ហ៊្វូជុង បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ ហើយកំពុងបន្តចាត់វិធានការយ៉ាងសកម្មដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលកំពុងជួប ការ លំបាកឲ្យបានទាន់ពេលវេលា ក៏ដូចជាស្តារសេដ្ឋកិច្ច សង្គមកម្ពុជាដែលរងផល ប៉ះពាល់ ពីវិបត្តិនៃ ជំងឺកូវីដ-១៩។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ កម្ពុជា-វៀតណាម ក៏បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការ គ្នាយ៉ាងស្អិតរមួត ដើម្បីពូនជ្រំទំនាក់ទំនងក្នុងភាពអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែរឹងមាំឡើងថែមទៀត ដោយខិតខំអនុវត្តឱ្យបានកាន់តែល្អនូវបណ្តាសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាម ព្រំដែនកម្ពុជា-វៀតណាមលើកទី១១ នៅពេលវេលាសមស្រប៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ