(កាន់តែលឿនហើយ)៖កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមាន ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ត្រូវបានក្រសួងមហាផ្ទៃ ស្នើឲ្យអភិបាល រាជធានី-ខេត្ត ជួយជំរុញរដ្ឋបាល ឃុំ-សង្កាត់ ចូលរួមអនុវត្ត វិធានការ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើឲ្យ អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ជួយជំរុញដល់រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យមានប្រសិទ្ធភាព។
ក្នុងសេចក្ដីជម្រាបជូនរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បាននិងកំពុងអនុវត្ត តាម យន្ដការងារដោយមានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាល ឃុំ-សង្កាត់។
ដើម្បីធាននិរន្ដរភាពក្នុងការទទួលអត្ថប្រយោជន៍របស់អ្នកទទួលផលនៅក្នុងស្ថានភាពលំបាក ឬគ្រោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ ស្នើឲ្យអភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ជួយជំរុញដល់រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើ យតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រួមមានដូចខាងក្រោម ៖
១-បង្កើនកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វ ផ្សាយ អំពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំឲ្យមាន ប្រសិទ្ធភាព។
២-អនុវត្តការងារពិនិត្យ និងប្រមូលទិន្នន័យស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាការងា រអាទិភាព ដើម្បីផ្ទៀងផ្ទាត់លើគុណវុឌ្ឍិដែលត្រូវទទួលផល និងជំរុញការចុះឈ្មោះទៅកម្មវិធី ឲ្យបានគ្របដណ្ដប់ជាអតិបរមា។
ទន្ទឹមនេះ សូមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវជួយតាមដាន និងណែនាំដល់រដ្ឋ បាល ឃុំ-សង្កាត់ ក្នុងការអនុវត្តកិច្ចការនេះ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ