អ្វីជា សង្គ្រាមត្រជាក់កងទ័ពអាវស?
ហេតុអ្វីបានជាទីក្រុងប៉េកាំងមិនត្រូវបានរងការវាយប្រហារពីវីរ៉ុសកូវីដ១៩នេះ? ហេតុអ្វីមានតែនៅវូហាន?
ការពិត? ឬគ្រាន់តែជាការព្យាករណ៍?
វីរុស Corona បានរីករាលដាលពី Wuhan ទៅជុំវិញពិភពលោក ប៉ុន្តែវាមិនបានទៅដល់ទីក្រុងប៉េកាំង និងសៀងហៃទេ ។ តើមានអ្នកណាអាចបំភ្លឺបានទេ?មើលទៅឡូហ្សិកណាស់ បន្ទាប់ពីផ្សារភាគហ៊ុនចិនទាំងអស់មិនបានជាប់គាំង ប៉ុន្តែទីផ្សារភាគហ៊ុនអាមេរិក និងអ៊ឺរ៉ុបគឺមានបញ្ហា ។
បំផ្លាញទីផ្សារអ្នកផ្សេង ហើយត្រៀមខ្លួនចាប់យកវាតាមគ្រប់មធ្យោបាយ ។
តើធ្វើដូចម្តេចដើម្បីអាចគ្រប់គ្រងពិភពលោកបានយ៉ាងឆាប់រហ័ស?
វិធីសាស្ត្រដ៏អស្ចារ្យរបស់ចិន៖
១. បង្កើតមេរោគ និងថ្នាំកម្ចាត់មេរោគ ។
២. ធ្វើឲ្យវីរុសរីករាលដាល ។
៣.ការបង្ហាញពីប្រសិទ្ធភាពនៃការកសាងមន្ទីរពេទ្យក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ។ បន្ទាប់មក អ្នកបានរៀបចំរួចជាស្រេចជាមួយនឹងគម្រោងការបញ្ជាទិញគ្រឿងបរិក្ខា ជួលកម្លាំងពលកម្ម ប្រព័ន្ធទឹក និងលូ ទឹកស្អុយ សំម្ភារៈសាងសង់ដែលបានរៀបចំរួចរាល់ ហើយបានស្តុកទុករបស់ទាំងនោះក្នុងបរិមាណគួរឲ្យចាប់អារម្មណ៍ ។
៤- បង្កភាពវឹកវរនៅក្នុងពិភពលោកដោយចាប់ផ្តើមពីអឺរ៉ុប ។
៥- បំបិទសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនក្នុងពេលដ៏ខ្លី ។
៦. បញ្ឈប់ខ្សែសង្វាក់ផលិតកម្មនៅតាមបណ្តារោងចក្រនានាក្នុងប្រទេសដទៃទៀត ។
៧. ធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ និងធ្វើការទិញក្រុមហ៊ុនក្នុងតម្លៃតថ្លៃ ។
៨. គ្រប់គ្រងការរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសរបស់អ្នក ។ បន្ទាប់មក អ្នកត្រូវបានរៀបចំរួចរាល់ហើយ ។
៩. បន្ទាបតម្លៃទំនិញជាច្រើន រួមទាំងតម្លៃប្រេងដែលអ្នកទិញក្នុងទ្រង់ទ្រាយធំ ។
១០. ត្រលប់ទៅធ្វើការផលិតវិញយ៉ាងឆាប់រហ័ស ខណៈពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពជាប់គាំង ។ ទិញអ្វីដែលអ្នកចរចាបានតម្លៃទាបក្នុងពេលកំពុងមានវិបត្តិ ហើយលក់ក្នុងតម្លៃថ្លៃនូវអ្វីដែលខ្វះខាតនៅតាមបណ្តាប្រទេសដែលធ្វើឲ្យឧស្សាហកម្មរបស់ពួកគេជាប់គាំង ។
PS: Pl បានអានសៀវភៅអាណានិគមចិនដោយ Qiao Liang និង Wang Xiangsui ចាប់ពីឆ្នាំ ១៩៩៩ នៅលើ Amazon “ ដែលមានចំណងជើងថា សង្គ្រាមគ្មានព្រំដែន៖ ផែនការធំរបស់ចិនគឺដើម្បីបំផ្លាញសហរដ្ឋអាមេរិក” ។ វានៅក្នុងសៀវភៅនោះទាំងអស់ ។
សមតម្លៃនឹងការសញ្ជឹងគិត ..
សាកគ្រាន់តែគិតអំពីរឿងនេះ …
តើប្រទេសរុស្សី និងកូរ៉េខាងជើងអាចរួចខ្លួនពីមេរោគ Covid-19 នេះបានយ៉ាងដូចម្ដេច? ពីព្រោះពួកគេគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ចិន ។ វាមិនមែនជាករណីតែមួយដែលបានរាយការណ៍ពីប្រទេសទាំងពីរនេះនោះទេ ។ ផ្ទុយទៅវិញ ប្រទេសកូរ៉េខាងត្បូង អង់គ្លេស អ៊ីតាលី អេស្បាញ និងប្រទេសនៅអាស៊ីបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។ តើ Wuhan រំដោះខ្លួនផុតពីវីរុសក៏កាចសាហាវមួយនេះបានដោយរបៀបណា?
ប្រទេសចិននឹងនិយាយថា ពួកគេបានចាត់វិធានការយ៉ាងតឹងរឹងបំផុត តាំងពីដំណាក់ដំបូងម្លេះ ហើយទីក្រុងវូហានត្រូវបានបិទការចេញចូលដើម្បីទប់ស្កាត់ការរីករាលដាលដល់តំបន់ផ្សេងទៀត ។ ខ្ញុំដឹងច្បាស់ថា ពួកគេកំពុងប្រើថ្នាំបន្សាបមេរោគនោះហើយ ។
ហេតុអ្វីបានជាទីក្រុងប៉េកាំងមិនត្រូវបានរងការវាយប្រហារពីវីរ៉ុសកូវីដ១៩នេះ? ហេតុអ្វីមានតែនៅវូហាន? វាជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ដែលគួរតែយកមកធ្វើការពិចារណាដែរមែនទេ? ជាក់ស្ដែង ឥឡូវនេះក្រុង Whuhan បានបើកឲ្យតំណើរការអាជីវកម្មឡើងវិញហើយ ។ សហរដ្ឋអាមេរិក និងប្រទេសដែលបានរៀបរាប់ខាងលើទាំងអស់ត្រូវបានរងការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុ ។ មិនយូរប៉ុន្មានសេដ្ឋកិច្ចអាមេរិកនឹងដួលរលំដូចការគ្រោងទុករបស់ចិន ។ ចិនដឹងថា ខ្លួនមិនអាចយកឈ្នះអាមេរិកដោយកម្លាំងយោធាបានទេ ព្រោះបច្ចុប្បន្នអាមេរិកគឺជាប្រទេសដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក ។
ដូច្នេះ ពួកគេបានប្រើវីរុសដើម្បីធ្វើឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ និងធ្វើឲ្យប្រទេសជាតិជាប់គាំង ព្រមទាំងសមត្ថភាពការពារខ្លួនចុះខ្សោយ ។ ខ្ញុំច្បាស់ណាស់ថាអ្នកស្រី Nancy Pelosi មានចំណែកនៅក្នុងរឿងនេះផងដែរដើម្បីផ្តួលរំលំលោក Trump ។ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Trump តែងតែប្រាប់ពីរបៀបដែលសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់អាមេរិកកំពុងមានការលូតលាស់នៅគ្រប់ផ្នែកទាំងអស់ ។ មធ្យោបាយតែមួយគត់ដើម្បីបំផ្លាញចក្ខុវិស័យរបស់គាត់ក្នុងការធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យឡើងវិញ (AMERICA GREAT AGAIN) គឺបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ច ។ Nancy Pelosi មិនអាចទម្លាក់លោក Trump ពីការចោទប្រកាន់បាន (Impeachment) ដូច្នេះអ្នកស្រីបានធ្វើការជាមួយប្រទេសចិនដើម្បីបំផ្លាញលោក Trump ដោយការបញ្ចេញវីរុសនេះមក ។ ការរីករាលដាលនៅ Wuhan គឺជាការបង្ហាញ ។
នៅកម្រិតខ្ពស់បំផុតនៃការរីករាលដាលនៃវីរុសកូរូណា ប្រធានាធិបតីចិនលោក ស៊ីជីនពីង គ្រាន់តែពាក់ម៉ាសសាមញ្ញតម្លៃប្រមាណ Rm1 (Rm1 ស្មើនឹង១.៦យន់ នៃអត្រាប្តូរប្រាក់បច្ចុប្បន្ន ) ដើម្បីចុះពិនិត្យមើលតំបន់ដែលកំពុងរងផលប៉ះពាល់ទាំងនោះដោយគ្មានការការពារផ្សេងពីនោះឡើយ ។ ក្នុងនាមជាប្រធានាធិបតី គាត់គួរតែត្រូវបានការពារតាំងពីក្បាលដល់ចុងជើង ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ ព្រោះគាត់ត្រូវបានចាក់ថ្នាំដើម្បីបង្ការពីវីរុសនោះរួចទៅហើយ ។ នោះមានន័យថា ពួកគេមានវិធីព្យាបាលរួចជាស្រេចនៅទីនោះ មុនពេលវីរុសត្រូវបានបញ្ចេញមកម្លេះ ។
អ្នកខ្លះអាចនឹងសួរថា ប៊ីលហ្គេតធ្លាប់បានទាយទុកពីការផ្ទុះឡើងនូវវីរុសក្នុងឆ្នាំ ២០១៥ ដូច្នេះផែនការរបស់ចិនមិនអាចក្លាយជាការពិតទេ ។ ចម្លើយគឺ មែនហើយ ប៊ីលហ្គេតពិតជាបានធ្វើការទស្សន៍ទាយមែន ។ ប៉ុន្តែ ការទស្សទាយនោះផ្អែកលើការផ្ទុះវីរុសដែលកើតឡើងពីធម្មជាតិពិតប្រាកដ ។ ឥឡូវនេះចិនក៏កំពុងប្រាប់ផងដែរថា វីរុសនេះក៏ត្រូវបានគេព្យាករណ៍ទុកជាមុនរួចហើយដែរ ដូច្ នេះគម្រោងការរបស់ពួកគេនឹងដើរទន្ទឹមគ្នានឹងការទស្សទាយនេះ ។
ចក្ខុវិស័យរបស់ចិនគឺដើម្បីគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកតាមរយៈការទិញភាគហ៊ុនពីប្រទេសនានាដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ។ ក្រោយមកទៀត ចិននឹងប្រកាសថា អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ពួកគេបានរកឃើញវិធីព្យាបាលដើម្បីកម្ចាត់វីរុសនេះហើយ ។ ឥឡូវនេះចិនមានប្រទេសដទៃទៀតស្តុកនៅក្នុងឃ្លាំងអាវុធរបស់ពួកគេ ហើយបណ្តាប្រទេសទាំងនេះនឹងក្លាយជាទាសកររបស់ម្ចាស់របស់ពួកគេគឺចិន ក្នុងពេលឆាប់ៗនេះ ។
សាកគិតពីករណីនេះមើល! វេជ្ជបណ្ឌិតដែលបានប្រកាសពីវីរុសនេះ ក៏ត្រូវបានអាជ្ញាធរចិនធ្វើការគំរាមគំហែងផងដែរ ។
ប្រភព #TrustMeImADoctor