កម្ពុជា បានបរាជ័យពីសំណាក់ ម៉ាឡេសុី ដោយលទ្ធផល ០ទល់១ ក្នុងជំនួបបើកឆាកប្រចាំពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 ក្នុងនោះលោក Felix គ្រូបង្វឹកកម្ពុជា បានលើកឡើងបែបនេះចំពោះការកាត់សេចក្ដីរបស់លោកអាជ្ញាកណ្ដាលដែលមិនផ្ដល់បាល់ពិន័យ ១១ម៉ែត្រជូនក្រុមកម្ពុជា។

គ្រូបង្វឹកកម្ពុជា បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសិទ្ធក្រោយចប់ការប្រកួត៖ ជាទូទៅ មនុស្សយើងតែងតែមានកំហុសឆ្គងកើតឡើង ក៏ប៉ុន្ដែខ្ញុំមិនទាន់បានមើលវិដេអូនោះនៅឡើយទេ ដូច្នេះខ្ញុំមិនហ៊ាននិយាយអ្វីនោះទេ ហើយឆ្លងកាត់ការប្រកួតនេះអាជ្ញាកណ្ដាលគាត់និងយកវាជាមេរៀនសម្រាប់គាត់ក្នុងការកាត់សេចក្ដីលើកក្រោយទៀត។ អច្ចឹងសង្ឃឹមថា គាត់និងមើលឃើញអំពីកំហុសរបស់គាត់ ហើយធ្វើការកែប្រែកំហុសរបស់គាត់ ក៏ដូចជាយើងផងដែរបើសិនយើងមានកំហុស យើងត្រូវកែប្រែកំហុសរបស់យើងផងដែរ។

សូមរំលឹកថា ក្នុងការប្រកួតរវាង កម្ពុជា ជាមួយ ម៉ាឡេសុី អាជ្ញាកណ្ដាលមកពីសឹង្ហបុរីគឺលោក Ahmed Al’Badowe បានមិនផ្ដល់ការពិន័យបាល់ ១១ម៉ែត្រក្រោយពីមានការប៉ះទង្គិចពីខ្សែការពារជាមួយនិងកីឡាករ រុឹង ប៊ុនហៀង នៅចុងម៉ោងនៃការប្រកួតទៅហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ