អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានរកឃើញឡើងវិញនូវបំណែកហោជាងដែលរលុះបាត់នៅខ្លោងទ្វារប្រាសាទបន្ទាយស្រី។អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា បំណែកហោជាងនៃក្លោងទ្វារ សសរផ្អោបខ្លោងទ្វារ និងជើងទម្រនៃសិលាចារឹកលេខK៨៤២ ដែលកន្លងបានគិតថាបាត់បង់ ត្រូវបានរកឃើញជាថ្មីឡើងវិញនៅក្នុងបរិវេណប្រាសាទបន្ទាយស្រី។ ការរកឃើញបំណែកទាំងនេះនឹងបំពេញរូបរាងដើមឡើងវិញរបស់ប្រាសាទបន្ទាយស្រីឲ្យកាន់តែប្រសើរ ព្រមទាំងផ្តល់ជាទិន្ន័យបុរាណវិទ្យាថ្មីៗបន្ថែមទៀតដល់អ្នកស្រាវជ្រាវ។
ទាក់ទងទៅនឹងបំណែកហោជាងនេះដែរ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បំណែកដែលបានរកឃើញវិញនេះនឹងត្រូវយកទៅបំពេញនៅត្រង់ទីតាំងដើមនាពេលដ៏ខ្លីខាងមុននេះ៕SP
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ