នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ នេះ ពលករខ្មែរបម្រើការងារនៅប្រទេសកូរ៉េចំនួន ៥នាក់ដែលទើបវិលត្រឡប់ពីស្រុកកំណើតត្រូវបានជាប់នៅព្រលានយន្ដហោះ ដោយសារតែថៅកែរោងចក្រ ឬក្រុមហ៊ុនមិនទាន់អនុញ្ញារឱ្យចូលធ្វើការ និងចូលស្នាក់នៅ ព្រោះចាំបាច់ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃជាមុនសិន ទើបអាចចូលធ្វើការធម្មតាវិញបាន។ ពលករខ្មែរទាំង៥នាក់ មានកន្លែងធ្វើការ នៅតំបន់អានសាន ជីនជូ ហ្វាសង និងម៉ាសាន។

ក្រោយមានការសម្របសម្រួលពីក្រុមការងារស្ថានទូត ជាមួយមជ្ឈមណ្ឌលគាំពារ និងអាជ្ញាធរ ពលករខ្មែរទាំង៥នាក់ ត្រូវបានសមត្ថកិច្ចនៅព្រលានយន្ដអនុញ្ញាតឱ្យចេញពីព្រលានយន្ដហោះ តែតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យចូលរោងចក្រ កសិដ្ឋាន ឡើងវិញ។ 

គួរបញ្ជាក់ផងដែរថាសម្រាប់ពលករដែលពុំមានកន្លែងស្នាក់នៅជាក់លាក់ ត្រូវអាជ្ញាធរកូរ៉េយកទៅស្នាក់នៅមណ្ឌលត្រួតពិនិត្យនៅតាមបណ្ដាក្រុងនានា ហើយរាល់ការចំណាយផ្សេងៗជាបន្ទុករបស់សាមីខ្លួន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ