គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែល មានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ បានសាងសង់ចេញជារូបរាងបណ្តើរៗហើយ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ រៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នាព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់ លើផ្ទៃដីទំហំ២.៦០០ហិកតា ស្ថិតនៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២.២២៧ក្បាលដី ស្មើនឹង២.៤៤១ហិកតា និងខេត្តតាកែវ៣៦០ក្បាល ស្មើនឹង១៥៨ហិកតា។

លោកបន្តថា គម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ ក្នុងឆ្នាំ២០២២។ ជាមួយគ្នានោះរាជរដ្ឋាភិបាលបានដោះស្រាយបញ្ហា សំណង់មិនរៀបរយជាមួយប្រជាជននៅក្នុងដីព្រលានយន្តហោះថ្មី សរុបចំនួន១៧៦គ្រួសារ ក្នុងនោះ១១គ្រួសារ បានទទួលប្រាក់ គោលនយោបាយចំនួន២.០០០ដុល្លារ ក្នុងមួយគ្រួសារ និង១៦៥គ្រួសារទៀត ទទួលយកការដោះដូរ ទៅកន្លែងផ្សេងទៀតសំរា់ប់សាងសង់ លំនៅដ្ឋានរស់នៅ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ