(មានវីដេអូ)៖ប្រទះឃើញសត្វដំរីអាស៊ីមួយហ្វូងមានចំនួន៦ក្បាល ខណៈដែលពួកវាកំពុងតែស្វែងរកចំណីយ៉ាងសុខសាន្តនៅក្នុងទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី
ក្រុមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF បានប្រទះនឹងសត្វដំរីអាស៊ីមួយហ្វូងមានចំនួន៦ក្បាល ខណៈដែលពួកវាកំពុងតែស្វែងរកចំណីយ៉ាងសុខសាន្តនៅក្នុងទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ការពារស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាននៃក្រសួងបរិស្ថាន។នេះបើយោងតាមផេកក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានបញ្ជាក់ទៀតថា តែដោយសារភាពវៃឆ្លាតនិងមានញាណដឹងតាមរយៈក្លិនថាមានវត្តមានមនុស្ស សត្វដំរីព្រៃទាំងនេះបានផ្អើលហើយក៏បានត្រលប់ក្រោយចូលទីជម្រកសុវត្ថិភាពវិញ។ ក្រុមអ្នកស្រាវជ្រាវនិងតាមដានសត្វព្រៃរបស់យើងអាចផ្តិតយកនូវវីដេអូខ្លីមួយនេះបាន ដោយមានការព្យាយាមនិងអត់ធ្មត់ខ្លាំងព្រោះត្រូវសម្ងំលើដើមឈើក្នុងការថតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។សត្វដំរីអាស៊ី ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ នៅកម្ពុជា សត្វដំរីអាសុីកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការជួញដូរភ្លុកនិងស្បែក និងការបាត់បង់ទីជម្រក។
ទស្សនាវីដេអូ៖
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ