(មានវីដេអូ)៖ ត្រីប្រាធំៗនៅកស្សិណប្រាសាទបាគង ចាប់ផ្តើមងាប់បណ្តើរៗដោយសារតែគ្មានទឹកគ្រប់គ្រាន់
សៀមរាប៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបានឱ្យដឹងថា ត្រីប្រានៅកស្សិណប្រាសាទបាគង បានចាប់ផ្តើមងាប់បណ្តើរៗ ដោយសាររីងទឹកនៅរដូវប្រាំង។ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភ ប្រសិនបើសមត្ថកិច្ចមិនអើពើទេ ត្រីប្រាអាចបាត់បង់អស់ពីប្រសាទបាគង ម្យ៉ាងទៀត ត្រីដែលងាប់ហើយ គេអាចយកទៅធ្វើម្ហូបបាន ឬអាចយកទៅកប់ តាមតែការយល់ឃើញ របស់អ្នកមានសមត្ថកិច្ច។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងព្រះសង្ឃ បានជីករណ្តៅកប់ត្រីប្រាធំៗដែលបានងាប់ចំនួនប្រមាណ ១១ ត្រី។បន្ថែមពីនេះ ប្រជាពលរដ្ឋ ក៏ស្នើសុំឱ្យអាជ្ញាធរអប្សរា ជួយមើលទឹកនៅកស្សិណប្រាសាទបាគង ដែលកំពុងតែរីងហួត ដោយសារដូវប្រាំង នាំឲ្យត្រីធំៗទម្ងន់ប្រហែលជាង ២០គីឡូ អាចនឹងត្រូវមនុស្សខិលខូចលួចចាប់ ឬលួចឆក់។យ៉ាងពាក់ព័ន្ធករណីនេះ ក៏មានមតិជាច្រើនបានសម្ដែងការមិនពេញចិត្ត និងសូមអោយអាជ្ញាធរគួរមានវិធានការដើម្បីការពារការបាត់បង់ត្រីប្រាទាំងនោះបន្តទៅទៀត ៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ