សម្ដេចក្រឡាហោម ស ខេង  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្ដសញ្ញាខេត្តកែប។នេះបើតាមប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។តាមរយៈប្រកាសនេះ និមិត្ដសញ្ញាខេត្តកែប បានបង្កប់នូវអត្ថន័យដូចខាងក្រោម៖
-រូបសេះស៖ តំណាងឱ្យភាពរហ័សរហួន និងកម្លាំងខ្លាំងក្លា
-រូបកួរស្រូវដែលមានពណ៌បៃតងខ្ចី៖ តំណាងឱ្យការរីកចម្រើនលើវិស័យកសិកម្មរបស់ខេត្តកែប ហើយពណ៌នៃកួវស្រូវនេះក៏បានបង្កប់នូវភោគផលដំណាំជាច្រើនរួមមាន ល្ពៅ ដំឡូង អំពៅ ត្រសក់ ត្រឡាច ឪឡឹក ល្មុត ទុរេន និងមាក់ប្រាង។ល។
-រូបក្ដាមសេះ អំបិល ម្រេច និងទុរេន៖ តំណាងឱ្យធនធានធម្មជាតិ និងផលដំណាំដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ក៏ដូចជាដាំដុះនៅលើទឹកដីខេត្តកែប
-សមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ និងផ្ទៃមេឃ៖ តំណាងឱ្យទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ដែលខេត្តកែបបានទទួលពានរង្វាន់ទីក្រុងស្អាត ក្នុងការប្រឡងប្រណាំងទីក្រុងនិរន្ដរភាពបរិស្ថានអាស៊ាន
-ផ្ទៃបៃតង៖ តំណាងឱ្យទីក្រុងបៃតង ដែលរដ្ឋបាលខេត្ត បាននិងកំពុងចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន
-ខ្សែបូពណ៌ក្រហម និងខៀវ៖ តំណាងឱ្យឯកភាពជាតិ
ក្បាច់អង្គរ៖ តំណាងឱ្យអរិយធម៌ដ៏ល្បីល្បាញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ