(ព្រះវិហារ)៖ បដិមាព្រះគោមួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែមានគេលួចយកទៅបាត់ នៅពេលនេះ កម្លាំងនគរបាលស្រុកជាំក្សាន្តដែលដឹកនាំដោយលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង សហការមួយអាជ្ញារធរភូមិ ក៏បានបើកប្រតិបត្តិការស្រាវជ្រាវភ្លាម និងរកឃើញវិញហើយ។សមត្ថកិច្ចបានបញ្ជាក់ថា យប់រំលងអាធ្រាត្រឈានថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានរកឃើញបដិមាព្រះគោ ដែលជាវត្ថុបុរាណសម្បត្តិបេតិកភណ្ឌរបស់ជាតិមកវិញ។ពលរដ្ឋម្នាក់ឈ្មោះ លាក់ ជាតិ អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត បានលួចយកពីកន្លែងទុកវត្ថុបុរាណនេះ ប៉ុន្តែដោយមានការភ្ញាក់រលឹក បុរសរូបនេះក៏ប្រគល់រូបព្រះគោមកឱ្យសមត្ថកិច្ចវិញ ដើម្បីឱ្យកម្លាំងជំនាញបេតិកភណ្ឌខេត្តព្រះវិហារ យកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍បន្តទៀត៕ដោយPP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ