ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ បច្ចេកវិទ្យាជាផ្នែកមួយនៃកម្មវិធីសិក្សា។
លោក ហង់ជួន ណារ៉ុន បញ្ជាក់បែបនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងមមាញឹកក្នុងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់គុណភាពអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ឆ្ពោះទៅគោលដៅនៃការប្រែក្លាយប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល។
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ត្រូវបានរៀបចំឡើង ក្នុងគោលដៅលើកកម្ពស់សមត្ថភាពគ្រូបង្រៀនលើការប្រើប្រាស់ឌីជីថល សម្រាប់ការរៀន និងបង្រៀន ដែលជាតម្រូវការដ៏ចាំបាច់ខណៈដែលគ្រឹះស្ថានសិក្សានានា ខណៈកំពុងត្រូវបានបិទទ្វាជាបណ្ដោះអាសន្ន។
សូមជម្រាបថា ក្នុងឱកាសនោះក៏មានពិធី ប្រគល់-ទទួល កុំព្យូទ័រជូនសាលាគរុកោសល្យភូមិភាគ ចំនួន១០គ្រឿង និងសាលាគរុកោសល្យ និងវិក្រឹត្តការខេត្ត ចំនួន១០គ្រឿង ផងដែរ ដើម្បីគាំទ្រដល់ដំណើរការ នៃការបណ្ដុះបណ្ដាលគ្រូ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ