យោងតាមរបាយការណ៍ទទួលបានពីលោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសា ទខេត្តសៀមរាប បានឲ្យដឹងថា៖ គិតមកត្រឹមថ្ងៃសុក្រថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបាន៖

១.ការភ្ជួររាស់ដីបានចំនួន៩៥ ០០០ ហ.ត (ដោយគ្រឿងយន្ត៩៤ ៩៩០ហ.ត និងគោក្របី១០ហ.ត)។

២.ធ្វើការសាបព្រោះស្រូវបានចំនួន ៦៥ ៣៥០ ហ.ត ស្មើនឹង ៣៥,០២% នៃផែនការ ១៨៦ ៥៦០ ហ.ត ក្នុងនោះមានស្រូវស្រាល ១៩ ២០០ ហ.ត ស្រូវកណ្តាល ២៥ ៨០០ ហ.ត ស្រូវធ្ងន់ ១៤ ៩០០ ហ.ត ស្រូវចំការ៥៥០ ហ.ត និងឡើងទឹក ៥ ៤៥០ ហ.ត។

ជារួមស្ថានភាពនៃការលូតលាស់ដំណាំស្រូវ នៅតាមតំបន់មានសក្តានុពល បានពិនិត្យឃើញថា មានការលូតលាស់បានល្អ បើទោះបីកន្លង ការទទួលបានកម្រិតទឹកភ្លៀងមិនបានខ្ពស់ក៏ដោយ។ ដោយឡែកនៅតំបន់មួយចំនួនតូចប៉ុណ្ណោះ នៅបន្តខ្វះទឹកនៅឡើយជាពិសេសនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី អនុវត្តបានចំនួន៧០ហិកតា កំពុងជួបកង្វះទឹក ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ