របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៤ខែដើមឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្ម (ផ្លូវការ) ទៅកាន់ទីផ្សារពិភពលោកបាន ២,០០៧,០១២តោន។របាយការណ៍បង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា មានកំណើនគួរឲ្យគត់សម្គាល់ ពោលនៅ៤ខែឆ្នាំនេះមានចំនួន៣០ម៉ឺនតោន កើនឡើង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ការនាំចេញដំឡូងមីក្រៀម និងស្រស់ មានបរិមាណជាង១២ម៉ឺនតោន, ការនាំចេញគ្រាប់ស្វាយចន្ទី មានបរិមាណជាង១៨ម៉ឺនតោន, ការនាំចេញគ្រាប់ពោតមានបរិមាណជាង៣ម៉ឺនតោន, ការនាំចេញចេក មានបរិមាណជិត១០ម៉ឺនតោន, ការនាំចេញផ្លែស្វាយ មានបរិមាណជាង៤ម៉ឺនតោន និងការនាំចេញកសិផលផ្សេងៗទៀត។ទីផ្សារសម្រាប់កសិផលកម្ពុជា រួមមានទីផ្សារចិន អឺរ៉ុប អាស៊ាន ជប៉ុន រុស្ស៊ី កូរ៉េ ឥណ្ឌា និងប្រទេសមួយចំនួនទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ