ភ្នំពេញ ៖ ប្រធានមន្ទីរកសិកម្ម ខេត្តកំពតលោក ចាន់ រិទ្ធិ បានបញ្ជាក់ថា ដោយសារតែបញ្ហា កូវីដ-១៩ នៅសហភាពអឺរ៉ុប (EU) និងអាមេរិក បានឲ្យប៉ះពាល់ដល់ការនាំចេញ ផលិតផលម្រេច កំពតរបស់កម្ពុជា ខណៈម្រេចនៅក្នុងស្តុក សល់ជាង១៣០តោន ។

ក្នុងសន្និសីទកាសែត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ លោក ចាន់ រិទ្ធិ បានថ្លែងថា ថ្វីត្បិតម្រេ ច នៃប្រទេសជិតខាងធ្លាក់ថ្លៃ ប៉ុន្តែ សម្រាប់ម្រេចកំពត ដែលផលិតផលសំគាល់ភូមិសាស្ត្រ មិនមានការធ្លាក់ថ្លៃនោះទេ ពោលគឺតម្លៃម្រេចនៅថេរដដែល។

 

លោករៀបរាប់ថា ម្រេចខ្មៅមានតម្លៃ១៨ដុល្លារ ក្នុងមួយគីឡូក្រាម ម្រេចក្រហមមាន តម្លៃ២៥ ដុល្លារ និងម្រេចស មានតម្លៃចាប់ពី ២៨ ទៅ៣០ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។

លោក មានប្រសាសន៍ថា « ម្រេចកំពតកំពុងប្រឈមនឹងការសល់ មិនទាន់អាចធ្វើការនាំចេញ បាន រហូតដល់ ១៣០តោន នៅក្នុងឆ្នាំនេះ ដោយសារប្រទេសដែលទិញម្រេចកំពត ភាគច្រើន នៅតំបន់អឺរ៉ុប។ អឺរ៉ុប និងអាមេរិក ដែលកំពុងរងគ្រោះខ្លាំងដោយសារវិបត្តិកូវីដ ១៩ ធ្វើឲ្យប្រទេសជា ច្រើនបិទប្រទេសបណ្តោះអាសន្ន»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ