ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានឧបត្ថម្ភថវិកាដល់សិល្បករ ដែលបានធ្លាក់ខ្លួនឈឺបាត់បង់សមត្ថភាពក្នុងវិស័យសិល្បៈ លោក សួស សងវាចា ២០០០ដុល្លារ និងនាយក្តឹប ១០០០ដុល្លារ តាមរយៈលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម។

សូជម្រាបថា រយៈពេលជាង៥ឆ្នាំមកហើយ លោក សួស សងវាចា បាត់មុខពីពិភពសិល្បៈដោយសារជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន។ ចំណែកតារាកំប្លែង នាយក្តឹប បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងមានស្ថានភាពស្គមខ្លាំង ដោយសារជំងឺជាច្រើនមុខដូចជា ឈាមកកក្នុងខួរក្បាល ជំងឺបេះដូងនិងជំងឺសួតជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ