ក្រុមការងារអភិរក្សសត្វព្រៃចល័តរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានប្រគល់កូនសត្វស្វាចំនួន២ក្បាល ទៅឱ្យមន្រ្តីជំនាញអភិរក្សព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីបន្តការថែទាំ ការពារ និងអភិរក្ស ខណៈសត្វស្វាទាំង២ក្បាលនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ប្រគល់មកឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ ដោយឡែក កូនស្វាត្រោសចំនួន១ក្បាលទៀត ក៏ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិពូទឺត ក្នុងឃុំប៊ូស្រា ប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមអភិរក្សសត្វព្រៃផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១២ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហត្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដែលកម្ពុជាបានក្លាយជាសមាជិកនៃអនុសញ្ញានេះកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៩៧ ដែលមាន១៤០ប្រទេសចូលរួម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ