ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ កម្មាធការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីកម្ពុជា ជួបស្ថានភាពការរីក រាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏ភាគីពាក់ព័ន្ធ រួមគ្នាអនុវត្តកិច្ចការនានា ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺ កូវីដ-១៩ ដោយទទួលបានជោគជ័យ ផងដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំលើកទី១៨ របស់ គណៈកម្មាធិ ការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នាព្រឹកថ្ងៃ ពុធ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។

  

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាកដោយសារការឆ្លង ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកិច្ចការជាអាទិភាព នឹងចាំបាច់នានា ដែលធ្វើឲ្យយើងទទួលបានលទ្ធផល ប្រកបដោយជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ ដ៏កាចសាហាវនេះ ព្រមទាំងបានរក្សានិរនៈភាព នៅការបំពេញការងារតាមវិស័យជំនាញ របស់ខ្លួន និងប្រកាន់ភ្ជាប់ការងារនានារបស់ខ្លួន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ