នគរបាលជាតិ ច្រានចោលព័ត៌មានថា រយៈពេល២សប្ដាហ៍ សមត្ថកិច្ចពិន័យអ្នក ល្មើសច្បាប់ចរាចរណ៍បានជាង ៤២ម៉ឺនដុល្លារ
អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ហ៊ឹម យ៉ាន បានបដិសេធ និងច្រានចោលព័ត៌មានដែលបាន ចុះផ្សាយថា រយៈពេល២សប្ដាហ៍ នគរបាលចរាចរណ៍ ពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានជាង៤២ ម៉ឺនដុល្លារ។ឯកឧត្តម អះអាងថា តួលេខដែលគេកំពុងចែក ចាយ តាមបណ្ដាញសង្គមនោះ គឺជា តួលេខប៉ាន់ស្មានតែប៉ុណ្ណោះ ខណៈចំនួន ជាក់ស្ដែង អគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់គណនា នៅឡើយទេ ដោយហេតុថា អ្នកល្មើសខ្លះមិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយ ដូច្នេះមិនទាន់ អាចនិយាយបានថា បានចំនួនប៉ុន្មាននោះទេ។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «តួលេខដែលបានចែកចាយនោះ គ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុង។
ហើយតួលេខពិតប្រាកដប៉ុន្មាននោះ យើងមិនទាន់ដឹងច្បាស់នៅឡើយ ទេ ដូច្នេះមិនអាចនិយាយបា នឡើយ ព្រោះអ្នកត្រូវពិន័យខ្លះ មិនទាន់មក ប្រាក់នៅឡើយទេ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ថា ថវិកាដែលបានមកពីកា រពិន័យអំពើល្មើសច្បាប់ចរាចរណ៍ ៧០ភាគរយ ត្រូវបានផ្ដល់ជូន នគរបាល ដែលជាមន្ដ្រីអនុវត្តច្បាប់, ២៥ភាគរយ ប្រគល់ជូនអង្គ ភាពអនុ វត្តច្បាប់ និង៥ភាគរយ ប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បា ប់ចរា ចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា នគរបាល ចរាចរណ៍ បានផាកពិន័យយានយន្ត២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង៕SP