ដើម្បីឧបត្ថមគាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាព ខ្វះខា ត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការ ជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េ។

នៅទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសកូរ៉េ និងលោកជំទាវ បានដឹកនាំមន្រ្តីរាជការ បុគ្គលិកស្ថានទូត រួមនឹងពលករ ចុះជួយដល់ក្រុមស្រ្តីខ្មែរដែលមានក្រុម គ្រួសារកូរ៉េមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ រស់នៅទីក្រុងអានសាន និងស៊ូវ៉ុន ក្នុងការដាំប្រភេទបន្លែរួមមាន ត្រកួន ស្លឹកគ្រៃ ត្រប់ ម្ទេស សណ្ដែកគួរ និងជីចម្រុះ។ ដែលគម្រោង “បន្លែសហគមន៍” ស្រ្តីខ្មែរនៅកូ រ៉េនេះ  ស្ថានទូតជាអ្នកចេញថ្លៃជួលដី កូនពូជ គ្រាប់ពូជ ជី និងសំភារៈក សិកម្មផ្សេងៗ និងជួយស្វែងរកទីផ្សារក្នុងការលក់ផលិតពេលទទួលផល ។

ឯកឧត្តមឡុង ឌីម៉ង់ លើកឡើងក្នុងពិធីបើកគម្រោងថា “ បន្លែសហគមន៍ ជាគម្រោងថ្មីទើបបង្កើតនៅប្រទេសកូរ៉េដែលមានបំណងចង់លើកស្ទួយជីវភាពក្រុមស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េដែលមានជីវភាពខ្វះខាត អត់ការងារធ្វើ ក្នុងកំឡុងពេល វិបត្តិសាកលនៃមេរោគកូវីដ-១៩ ក៏ដូចជា ការដាស់អារម្មណ៍ដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ចាប់ផ្ដើមធ្វើ កសិកម្មដាំបន្លែ សម្រាប់បរិភោគប្រចាំថ្ងៃ ឬសម្រាប់ផ្គត់ផ្គង់ ទីផ្សារ ដែលមានតម្រូវការ និងតម្លៃខ្ពស់ ស្របពេលដែលអាកាសធាតុអំ ណោយផល”។

ទន្ទឹមនេះ ឯកអគ្គរាជទូតបានអំពាវបន្ថែមដល់ប្រជាពលរដ្ឋ ជាពិសេស ស្រ្តី ខ្មែរ នៅប្រទេសកូរ៉េ ដែលមានបំណងចង់ចូលរួមគម្រោង ឬមានជីវ ភាពលំបាកសូមទាក់ទងមកស្ថានទូតដើម្បីមានឱកាសទទួលបានគម្រោងនេះ។ នេះជាគម្រោងទី១ ជាជំហានបន្ទាប់នឹងពង្រីកដល់តំ បន់ឆ្ងាយៗប ន្ថែមទៀតរួមមាន គីមផូ ក្វាងជូធំ គូមី និងកោះជេជូ។

លោកស្រី សុខលី ស្រីមុំ អនិកជនខ្មែរនៅប្រទេសកូរ៉េជាអ្នក ដាំបន្លែក ន្លងមក និងជាអ្នកសម្របសម្រួលបច្ចេកទេសដាំបន្លែនៃគម្រោង “បន្លែសហគមន៍” លើកឡើងថា ការឆ្លៀតពេលដាំបន្លែនៅប្រទេសកូរ៉េ អាចផ្ដល់ទិន្នផលសម្រាប់បរិភោគប្រចាំថ្ងៃផង និងដោះស្រាយជីវភាពប្រ ចាំថ្ងៃផងដែរ ដែលក្នុងមួយរដូវកាលនៃការ ដាំដុះអាចរកចំណូលបន្ថែម ឱ្យលោកស្រីចន្លោះពី ៣,០០០ ទៅ ៤,០០០ ដុល្លា សម្រាប់លោកស្រី និងគ្រួសារ។

គួរបញ្ជាក់ដែរថា៖ បច្ចុប្បន្ននេះកម្ពុជាបាននាំយកផលិតក សិកម្មទៅ កាន់ប្រ ទេ សកូរ៉េរួមមាន៖ ស្វាយ ម្រេច ហើយកំពុងបន្ដនាំចូលបន្ថែមរួ មមាន គល់ស្លឹកគ្រៃ ម្ដេង ត្រយ៉ូងចេក ស្លឹកចេក និងផ្លែចេក ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ